ក្រុមសមាជិកាព្រឹទ្ធសភាជួបសំណេះសំណាលជាមួយអតីតសមាជិកាព្រឹទ្ធសភា និងនិវត្តជនជានារីនៃអ.ពស
នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអតីតសមាជិកាព្រឹទ្ធសភា និងនិវត្តជនជានារី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) នៅខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះក្រុមសមាជិកាព្រឹទ្ធសភា បានប្រជុំពិនិត្យការងាររបស់ខ្លួន ដោយមានរបៀបវារៈ រួមមាន៖
១- បូកសរុបសកម្មភាពរបាយការណ៍ក្រុមសមាជិកាព្រឹទ្ធសភានីតិកាលទី៤
(២០១៨-២០២៤)។
២-ឆ្លងខ្លឹមសារខ្សែវីដេអូបូកសរុបសកម្មភាពការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភា នីតិកាលទី៤ (២០១៨-២០២៤)។
៣- ពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន